ឯកឧត្តម ចាន់ សុីណាត អញ្ជើញជួបប្រជុំនឹងគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាសុី ADB HQ


នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អនុរដ្ឋលេខាធិការ និងជានាយកគម្រោង PMU-ADB and WB MOWRAM ចាន់ សុីណាត បានដឹកនាំ ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករងកិច្ចការបច្ចេកទេស លោកប្រធាន និងអនុប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធមួយចំនួន និងក្រុមការងាររបស់ក្រសួង អញ្ជើញជួបប្រជុំនឹងគណៈប្រតិភូ ធនាគារអភិវឌ្ឍន៍អាសុី ADB HQ ដែលដឹកនាំដោយលោក Yuji Ono ជាប្រធានគ្រប់គ្រងរបស់ ADB ទាំងអស់។

ការប្រជុំនេះបានប្រព្រឹត្តនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម សាលប្រជុំដើមត្នោត។ ការប្រជុំនេះគឺមានគោលបំណងដូចខាងក្រោម៖

១. ថ្លែងអំណរគុណ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានធ្វើការដឹកនាំ និងសហការល្អក្នុងការអនុវត្តគម្រោង ADB ក្នុងពេលកន្លងមក រហូតដល់ពេលនេះប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

២. យោងតាមបទពិសោធន៍ដ៏មានជោគជ័យខាងលើដែលបានមកពីការអនុវត្តគម្រោង ADB នានាក្នុងវិស័យទឹកក្នុងពេលកន្លងមក ADB និងធ្វើការកសាងនូវសៀវភៅវនិយ្យាមថ្មី១ទៀតក្នុងពេលខាងមុខដើម្បីដាក់ឲ្យស្ថាប័នអនុវត្តគម្រោងរបស់ ADB ធ្វើការអនុវត្តគម្រោង ADB លើកក្រោយឲ្យទទួលបានជោគជ័យ។

៣. ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់ជូនលោក Yuji Ono ថា៖ លក្ខណៈពិសេស១ទៀតគឺថា ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការកសាងផែនការការងាររយៈពេលវែងសម្រាប់ធ្វើការវិនិយោគរយៈពេលវែងក្នុងវិស័យធារាសាស្រ្ត និងក្នុងការគ្រប់គ្រងវិស័យធនធានទឹកសម្រាប់គ្រប់ផ្នែកទាំងអស់បានចប់សព្វគ្រប់អស់ហើយ។

អង្គប្រជុំនេះបានបញ្ចប់ទៅក្រោមការសាមគី្គភាព ឯកភាព ល្អបំផុត និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង ADB និងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា។