បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនឹងបានឃើញឆាប់ៗនេះនូវធុងសម្រាមចល័ត


បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនឹងបានឃើញឆាប់ៗនេះនូវធុងសម្រាមចល័ត ដែលនឹងត្រូវដាក់ឲ្យភ្នាក់ងារសាលារាជធានី អនុវត្តការសម្អាត ប្រមូលសម្រាមតាមសួនសាធារណៈ ហើយពួកគាត់ក៏មានវិក័យប័ត្រជាប់នឹងខ្លួន ដើម្បីផាកពិន័យដល់អ្នកចោលសម្រាមពាសវាលពាស កាលក្រៅ ធុងផងដែរ។ នេះនឹងជាការសាកល្បងមុនគេនៅតាមសួនច្បារវិមានឯករាជ្យ សួនមុខវាំង មាត់ទន្លេ និងវត្តភ្នំ។ ភ្នាក់ងារដែលនឹងធ្វើកិច្ចការនេះ យើងនឹងជ្រើសរើសពីបុគ្គលិកអង្គភាពសួនច្បារ ហើយក៏នឹងផ្តល់ឱកាសដល់បងប្អូនឥតទីពឹងពីមជ្ឍមណ្ឌលសង្គមកិច្ចព្រៃស្ពឺផងដែរ។
Recyclebin 15-01-20161 (1)          Recyclebin 15-01-20161 (2)
Recyclebin 15-01-20161 (3)         Recyclebin 15-01-20161 (4)