ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតី ស្រីលង្កា និងលោកជំទាវ អញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ


ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា (Maithripala Sirisena) ប្រធានាធិបតី ស្រីលង្កា និងលោកជំទាវ អញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំពេញ ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល០៤ថ្ងៃ។

អញ្ជើញទទួលស្វាគមន៍ដំណើរមកដល់របស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ នៅឯព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ មានវត្តមានសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមហាជនជាច្រើននាក់៕