ក្រុមការងារគណៈកម្មាធិការលទ្ធកម្ម បានចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាពរយៈពេល៦ខែ លើការងារជួសជុលម៉ាសុីនបូមទឹក ចំនួន ០៩គ្រឿង


ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារគណៈកម្មាធិការលទ្ធកម្ម(គល) និង(អល) របស់ ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាពរយៈពេល៦ខែ លើការងារជួសជុលម៉ាសុីនបូមទឹកចល័ត៦៥សេះ ចំនួន ០៩គ្រឿង នៅជម្រកគ្រឿងចក្រឃ្មួញ និងម៉ាសុីនស្ថានីយបូមទឹកកំពង់រាំង ចំនួនពីរស្ថានីយ ស្មើនឹងម៉ាសុីន ០៥គ្រឿង ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ។