ក្រុមការងារមុខព្រួញខេត្តកែប បានពិនិត្យស្ថានភាពទឹក និងស្រូវដល់ទីតាំងទំនប់ការពារទឹកព្រែកតានេន​ ​


ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារមុខព្រួញខេត្តកែប បានពិនិត្យស្ថានភាពទឹក និងស្រូវដល់ទីតាំងទំនប់ការពារទឹកព្រែកតានេន​ ​មានទីតាំងនៅ​ ឃុំអង្កោល​ និងឃុំពងទឹក ស្រុកដំណាក់ចង្អេីរ​ ខេត្តកែប។ ដោយកាលពីយប់ថៃ្ងទី៤ ខែសីហា ឆ្នាំ២០១៩​ បរិមាណទឹកភ្លៀងធ្លាក់គំហុករហូតបណ្តាលឲ្យទឹកពេញទំនប់​ និងហូរលេីសំណង់បង្ហៀរទឹកកំណត់ប្រមាណ ៤០សម ។ ផលប៉ះពាល់នៃជំនន់ទឹកភ្លៀង​នេះបណ្តាលឲ្យប៉ះពាល់ស្រូវប្រមាណ ១៥ហិកតា (ប៉ុន្តែមិនទាន់ឈានដល់ខូចខាតទេ) និងលំនៅដ្ឋាន ១០ខ្នងផ្ទះ។