ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តកណ្តាល


កាលពីព្រឹកថ្ងៃព្រហស្បតិ៍៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាលបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តកណ្តាល ត្រូវបានតែងតាំងលោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរថ្មី ដោយលោកស្រីឡៅ វណ្ណារ័ត្ន ត្រូវបានចូលនិវត្តន៍ ។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត ព្រមទាំងកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងអង្គការដៃគូសរុបអ្នកចូលរួមចំនួន៣៦២ នាក់។