ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងពិធីបុណ្យផ្ការស្មីសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តអង្គជុំភ្នំចចក


ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជាប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា អញ្ជើញជាកិត្តិយសក្នុងពិធីបុណ្យផ្ការស្មីសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តអង្គជុំភ្នំចចក និងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និង លោកជំទាវ ប៉ែន ចន្នី នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានចូលបច្ច័យបុណ្យ ចំនួន១០,០០០,០០០៛ (ដប់លានរៀល)ដើម្បីកសាងព្រះវិហារវត្តអង្គជុំភ្នំចចក ។