សមាគមនារីខេត្តបាត់ដំបង ចុះសួរសុខទុក្ខអ្នកដែលកៀបនឹងថ្មភ្នំ នៅស្រុកភ្នំព្រឹក


នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ សមាគមនារីខេត្តបាត់ដំបង ដែលដឹកនាំដោយ លោកស្រី ញឹក សាគន្ធ បានអញ្ជើញចុះសួរសុខទុក្ខអ្នកដែលកៀបនឹងថ្មភ្នំ នៅស្រុកភ្នំព្រឹក កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និង ឧបត្ថម្ភថវិកា ចំនួន ៨០០ ០០០ រៀល និងអ្នកជំងឺផ្សេង ៗ ទៀត សរុប ១, ៥០០, ០០០ រៀល។ ក្នុងនោះផងដែរ សមាជិកកិត្តិយស បានជួយឧបត្ថម្ភ ជាសេរ៉ូម ៣៦កេះ ដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យ ស្រុកសង្កែ មន្ទីរពេទ្យស្រុកឯកភ្នំ ។