ថ្នាក់ដឹកនាំខេត្តចុះពិនិត្យស្ថានភាពបាក់ទំនប់ប្រទាក់ក្រឡា​ ក្នុងឃុំកូនសត្វ​ ស្រុកទឹកឈូ


ព្រឹកថ្ងៃអាទិត្យ​ ១១កេីត​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ ដឹកនាំសមត្ថកិច្ចជំនាញ​ អាជ្ញាធរស្រុក​ ចុះពិនិត្យស្ថានភាពបាក់ទំនប់ប្រទាក់ក្រឡា​ ស្ថិតក្នុងភូមិកូនសត្វ​ ឃុំកូនសត្វ​ ស្រុកទឹកឈូ​ ខេត្តកំពត​ ដែលបានបាក់នៅវេលាម៉ោង៥ព្រឹកនេះ​។

ក្រោយពីទទួលបានព័ត៌មានខាងលើ គណ:បញ្ជាការឯកភាពខេត្ត និងស្រុក បានចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងត្រៀមជម្លៀសប្រជាពលរដ្ឋ ទៅរកទីទួលសុវត្ថិភាព។