ឯកឧត្ដមនាយឧត្តមសេនីយ៍ គន់ គីម បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលបានកំពុងលិចលង់ដោយសារទឹកជំនន់ នៅស្រុកកូនមុំ និង ស្រុកលំផាត់ខេត្តរតនគិរី


ឯកឧត្ដមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១១ខែសីហា ឆ្នាំ២០១៩នេះ បន្តរដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការដោយផ្ទាល់ពិនិត្យមើលស្ថានភាពជាក់ស្ដែងនិងជួយសង្គ្រោះប្រជាពលរដ្ឋដែលបានកំពុងលិចលង់ដោយសារទឹកជំនន់ នៅស្រុកកូនមុំ និង ស្រុកលំផាត់ខេត្តរតនគិរី។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បាននាំយកកាដុងសម្រាប់ដាក់ទឹក ចំនួន១,០០០កាដុង ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ពលរដ្ឋរងគ្រោះនៅខេត្តរតនៈគិរី សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្ដែងផងដែរ ស្របពេលស្ថានភាពទឹកនៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្ដរតនគិរី ថ្ងៃនេះបានស្រកទៅវិញហើយ ខណៈប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ ក៏កំពុងចាប់ផ្ដើមវិលត្រឡប់ ទៅកាន់ផ្ទះសម្បែងរៀងៗខ្លួន។