ឯកឧត្តម សូ សិរី បានចូលរួមកិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈកម្មាធិការ បក្សស្រុកត្បែងមានជ័យ និងជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋម្នាក់ដែលវង្វែងក្នុងព្រៃអស់រយៈពេល២យប់៣ថ្ងៃ


ខេត្តព្រះវិហារ៖នៅ​ព្រឹកថ្ងៃអាទិត្យទី ១១ សីហា ២០១៩ នេះឯកឧត្តម សូ សិរី ប្រធានក្រុមការងារថ្នាក់ខេត្តចុះស្រុកត្បែងមានជ័យ បានចូលរួមកិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈកម្មាធិការបក្សស្រុកត្បែងមានជ័យ និងជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋម្នាក់រស់នៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមាន ជ័យ ខេត្ដព្រះវិហារ ដែលវង្វែងក្នុងព្រៃអស់រយៈពេល២យប់៣ថ្ងៃពេលចូលព្រៃដកផ្សិតកន្លងមក ដោយមានការចង្អុលបង្ហាញពីអ្នកតំណាងរាស្រ្ដ ឯ ឧ សួស យ៉ារ៉ា ក្រុម​កាងារ​បានយក​ថវិការ​ចំនួន​២,២០០,០០០រៀលក្នុងនោះថវិកា​ចំនួន​២០០,០០០រៀលជាថវិកា​ផ្ទាល់​របស់​ឯកឧត្តម​ ស៊ូ​ សិរី​ អភិបាល​រង​ខេត្ត​ព្រះវិហារ​និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​ត្បែ​ងមាន​ជ័យ​ខេត្ដព្រះវិហារ​ សម្រាប់ការឧបត្ថម្ភដល់ដៃប្រជាពលរដ្ឋរងគ្រោះនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅមូលដ្ឋានផងតាមរយៈឯ ឧ សេង សារីផងដែរ ។