ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថសីហនុ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បានយាងចុះពីរថភ្លើង សួរសុខទក្ខប្រជារាស្រ្តរបស់ព្រះអង្គ នៅស្ថានីយ៍រថភ្លើងតាកែវ ដែលស្ថិតនៅក្នុងភូមិខ្សឹង សង្កាត់រកាក្រៅ ស្រុកដូនកែវ ខេត្តតាកែវ។
សម្ដេចតេជោ បានសរសេរ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ថា” មានប្រជារាស្រ្ត សិស្សានុសិស្ស យាយជី តាជី និងមន្រ្តីរាជការជាច្រើនកុះករបានមករង់ចាំទទួល ដើម្បីថ្វាយព្រះពរ និងជូនពរដល់ព្រះមហាក្សត្រ និង សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិដែលកំពុងយាង និងអញ្ជើញធ្វើដំណើរតាមរថភ្លើង ឆ្ពោះមកកាន់ខេត្តព្រះសីហនុ”។
សម្ដេចបានសរសេរបន្ថែមថា “កូនចៅប្រជារាស្រ្ត សូមគោរពថ្វាយព្រះពរ ព្រះអង្គទាំងទ្វេ សូមមានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់សម្រាប់ប្រជារាស្រ្ត ទូទាំងប្រទេស”៕