ឯកឧត្តម ប៉ុញ សច្ចៈ បានបន្តដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកស្ទឹងសង្កែ


នៅវេលាយប់ថ្ងៃអាទិត្យ​ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំមន្ត្រីបច្ចេកទេស ទីប្រឹក្សាកូរ៉េត្រួតពិនិត្យបច្ចេកទេស​ ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹកស្ទឹងសង្កែនៅទីតាំងសាងសង់ទំនប់​ ដោយបានពិនិត្យឃេីញថា​ នៅម៉ោង​ ៩:៣០នាទីយប់​ ទឹកកំពុងស្ថិតក្នុងស្ថានភាពនឹងនៅឡេីយ​ ហេីយទឹកបានចាប់ផ្តេីមស្រកចុះជាបន្តបន្ទាប់ទៅវិញនៅម៉ោង ៩:៤៥នាទី​ ដោយទ្វារទឹកនៅទំនប់ពហុបំណងសេកសកបានបិទបន្តិចម្តងៗវិញហេីយ។ ស្ថានការណ៍នេះអាចបញ្ជាក់បានថា​ ស្ថានភាពទឹកនឹងមិនយាយីដល់ការដ្ឋានសាងសង់ទំនប់សាលាតាអនឡេីយ។