ឯកឧត្តម សុខ ពុទ្ធិវុធ​ អញ្ជេីញជាអធិបតីក្នុងពិធីបេីកកម្មវិធីពិនិត្យសុខភាពសហគមន៍និងការផ្លាស់ប្តូរវប្បធម៌ កម្ពុជា-កូរ៉េ​


ព្រឹកថ្ងៃចន្ទ​ ១២​កេីត​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តម សុខ ពុទ្ធិវុធ
រដ្ឋលេខាធិការក្រសួងប្រៃណីយ៍និងទូរគមនាគមន៍
និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង​ ឯកឧត្តម​ OH Nak-Young, ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េ​ លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ​ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីបេីកកម្មវិធីពិនិត្យសុខភាពសហគមន៍និងការផ្លាស់ប្តូរវប្បធម៌ កម្ពុជា-កូរ៉េ​ ដែលនឹងដំណេីរការរយៈពេល​ ០៣ថ្ងៃពីថ្ងៃទី១២-១៤​ ខែសីហា​ ឆ្នាំ២០១៩​ នៅឃុំព្រៃស្លឹក​ ស្រុកទ្រាំង​ ខេត្តតាកែវ។

នាឱកាសនោះឯកឧត្តម​ សុខ​ ពុទ្ធិវុធ​ បានមាមប្រសាសន៍ថាកម្មវិធីដ៏មានអត្ថន័យនេះ ពិតជាមានសារសំខាន់ណាស់ក្នុងការចូលរួមចំណែកលើកកម្ពស់ សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាការចូលរួមលើកកម្ពស់វិស័យសុខាភិបាលដែលត្រូវបានចាត់ទុកជាវិស័យអទិភាព ក្នុងចំណោមវិស័យសំខាន់ៗជាច្រើនទៀតក្នុងគោលនយោ-បាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤​ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។

ឯកឧត្តមបន្តថា​ យេីងបានទាំងអស់គ្នាបានជ្រាបហេីយពីទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍​ ប៉ុល​ ពត។ ប៉ុន្តែក្រោយថ្ងៃរំដោះ7​៧មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា និងក្រោមការដឹកនាំប៉ិនប្រសព្វនិងឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ បាននាំនាវាកម្ពុជាឱ្យបានរួចផុតពីភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទស្សវត្ស ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាលំដាប់ ព្រមទាំងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សេដ្ឋកិច្ចជាតិ ធនធានមនុស្ស និងកិត្តនាមរបស់កម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក។