ឯកឧត្តមឧកញ៉ា​ អូស្មាន​ ហាស្សាន់ និង​ លោកឧកញ៉ា​ សុះ​ កំរី​ បានអញ្ជេីញចូលរួមអបអរសាទរ​ និង​ សឡាត៍(ថ្វាយបង្គុំ)​ ថ្ងៃរ៉យ៉ាហាជ្ជី​


នៅព្រឹកថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តមឧកញ៉ា​ អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុកបេសកកម្មពិសេស​ និង​ លោកឧកញ៉ា​ សុះ​ កំរី​ ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា​ បានអញ្ជេីញចូលរួមអបអរសាទរ​ និង​ សឡាត៍(ថ្វាយបង្គុំ)​ ថ្ងៃរ៉យ៉ាហាជ្ជី​ នៅភូមិថ្មី​ ឃុំពពេល​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះដែរ​ លោកទាំងពីរ​ រួមនឹង​ ឯកឧត្តម​ លោកជំទាវ​ ព្រមទាំង​ តំណាងម្ចាស់ជំនួយ​ជាច្រេីនរូប​ បានអញ្ជេីញសំឡេះគោគួរបាន​ជានិមិ្មតរូប​ ដែលមានគោសរុបចំនួន​ ២២ ក្បាល​ និង​ ពពែ​ចំនួន​ ៤​ ក្បាល​ ទទួលបានការឧបត្ថម្ភពីសំណាក់សប្បុរសជនម៉ាឡេស៊ី​ តាមរយៈ​ ក្រុមហ៊ុនអាល់អាមីន ដេីម្បីចែកជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមនៅទីនោះផងដែរ៕