ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផល និងពង្រឹងរបៀបរបបការងាររបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន


ព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផល និងពង្រឹងរបៀបរបបការងាររបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្រុង ស្រុក ខេត្តកំពង់ឆ្នាំង ៕