ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារក្រសួងការបរទេស ឆមាសទី១ ឆ្នាំ២០១៩


នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការងារពាក់កណ្តាលឆ្នាំ២០១៩ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅក្រសួងការបរទេស ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់នានា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចូលរួម៕