លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តក្រចេះ


រសៀលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ​ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តក្រចេះ នៅសាលមហោស្របខេត្ត និងមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត ព្រមទាំងកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត សហគមន៍ពាក់ព័ន្ធ នៅក្នុងខេត្តក្រចេះ សូមបញ្ជាក់ផងដែលថា លោកស្រី ឆូ គឹមស៊ត បានតែងតាំងជាប្រធានមន្ទីរកិច្ចការនារីខេត្តក្រចេះ ជំនួសលោកស្រី ប៊ុន ស៊ីថូត ដែលត្រូវទទួលភារកិច្ចថ្មី ។