ឯកឧត្តម ម៉ៅ ធនិន ដោះស្រាយតាមសំណូមពរប្រជាជនពលរដ្ឋ ជូនផ្លូវលំ១ខ្សែ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦ បានអញ្ជើញចុះពិនិត្យការស្ថាបនា បើកផ្លូវលេខ ១០៤មួយខ្សែ ជាសំណូមពរយ៉ាងទទូចរបស់ប្រជាពលរដ្ឋនៅទីនោះ ដែលមានសភាពតូចចង្អៀត ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ក្នុងខណៈនោះ ឯកឧត្តម បានឲ្យប្រជាពលរដ្ឋនៅទីនោះ ចូលរួមសហការគ្នា រៀបចំសោភណ្ឌភាព និង ដាក់លូទៅតាមស្តង់ដារ នៅមុខផ្ទះរៀងៗខ្លួន ចំពេលដែលមន្ទីរជំនាញ កំពុងស្ថាបនាពង្រីកផ្លូវ ដោយក្រាលកៅស៊ូ ។
ជាមួយគ្នានោះ ឯកឧត្តម បានបន្តចុះពិនិត្យដំបូលផ្សារថ្មីពោធិ៍សាត់ប៉ែកខាងមុខ ដែលកំពុងស្ថាបនា ដោយឲ្យភាស៊ីផ្សារ និង អ្នកទទួលម៉ៅការស្ថាបនាដំបូលផ្សារ ធ្វើយ៉ាងណាឲ្យមានគុណភាព និង សោភណ្ឌភាព ដើម្បីបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ៕
Porsat 15-01-20161 (1)        Porsat 15-01-20161 (2)
Porsat 15-01-20161 (3)       Porsat 15-01-20161 (4)
Porsat 15-01-20161 (5)       Porsat 15-01-20161 (7)
Porsat 15-01-20161 (8)       Porsat 15-01-20161 (9)