នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យា កំពង់ឈើទាល នាយកដ្ឋានរៀបចំដែនដី លំនៅឋាន និងប្រជាសាស្រ្ត នៃអាជ្ញាធរជាតិសំបូរព្រៃគុកបានបើកសិក្ខាសាលា ស្តីពី “ការផ្សព្វផ្សាយការប្រើប្រាស់ដីធ្លី និងគ្រប់គ្រងសំណង់ នៅក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក” ក្រោមអធិបតីឯកឧត្តម ផាន់ ណាឌី អគ្គនាយក អាជ្ញាធរជាតិសំបូរព្រៃគុក។