កិច្ច​ប្រជុំ​ណែនាំ​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស​ ប្រធាន​អប្បមាទ​ទូទាំង​ប្រទេស និង​ប្រធាន​មណ្ឌល​សំណេរ​


រាជធានី​ភ្នំពេញ៖ ដើម្បី​ពង្រឹង​គុណភាព​នៃ​ការ​ប្រឡង​កាន់​តែ​ប្រសើរ ​ដោយ​គោរព​តាមគោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​រៀបចំ​កិច្ច​ប្រជុំ​ណែនាំ​ដល់​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស ប្រធាន​អប្បមាទ​ទូទាំង​ប្រទេស​ និង​ប្រធាន​មណ្ឌល​សំណេរ ដែល​ត្រូវ​បំពេញ​ការងារ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​សម័យ​ប្រឡង ៖ ១៩ សីហា ២០១៩។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស ​ប្រធាន​អប្បមាទ​ទូទាំង​ប្រទេស និង​ប្រធាន​មណ្ឌល​សំណេរ​គ្រប់​រាជធានី​ខេត្ត៕