ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំកម្លាំងមេភូមិ និងប្រជាការពារ ចុះស្តាប្រឡាយមេមួយកន្លែងដែលមានប្រវែង៥០០ម៉ែត្រ


លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំកម្លាំងមេភូមិ និងប្រជាការពារ ចុះស្តាប្រឡាយមេមួយកន្លែងដែលមានប្រវែង៥០០ម៉ែត្រ និងកាយលូរដែលដាក់ស្មើរ រឺខ្ពស់ជាងផ្លូវ ត្រូវកាយចេញដើម្បីសម្រួលចរន្តទឹកហូរ​ការពារជំនន់ទឹកភ្លៀងនារដូវវស្សានេះ។ ប្រឡាយមេខាងលើមានទីតាំងនៅក្នងភូមិព្រៃទាទី១ ហូរកាត់ភ្ជាប់ទៅភូមិព្រៃទាទី២ សង្កាត់ចោមចៅទី៣។

ឆ្លៀតឱកាសនោះ លោកចៅសង្កាត់​ រួមទាំងក្រុមប្រឹក្សាសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាកុំបោះសម្រាមចោលក្នុងប្រឡាយ សូមវិចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការប្រមូល ជួយដល់បរិស្ថានទាំងអស់គ្នា
កាលថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០១៩៕