ពិធីសម្ពោធកាត់ឫសីមាព្រះវិហារ​ និងសមិទ្ធផលនានានៅវត្តពោធិរាជលំពូ


ព្រឹកថ្ងៃសៅរ៍​ ២រោច​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត​ និងឯកឧត្តម​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធកាត់ឫសីមាព្រះវិហារ​ និងសមិទ្ធផលនានានៅវត្តពោធិរាជលំពូ​ ក្រោមអធិបតី​ភាព ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ស្ថិតក្នុងវត្តពោធិរាជលំពូ​ ឃុំអង្គសុភី​ ស្រុកកំពង់ត្រាច​ ខេត្តកំពត។

ពិធីនាព្រឹកនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​ ប្រតិភូអមដំណេីរឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ ឯកឧត្តម​ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ មន្ទីរ​ អង្គភាពជុំវិញខេត្ត​ អភិបាល​ក្រុង​ ស្រុក​ មន្ត្រីរាជការសាលាខេត្តកំពត​ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត​ យុវជនកាយារិទ្ធ​ យុវជនទាំងបីប្រភេទ​ យាយជី​ តាជី​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ បងប្អូនប្រជាពលរដ្ឋ​សរុបប្រមាណ​ ៣០០០នាក់។