ក្រុមការងារបច្ចេកទេសកំពង់ផែបានដឹកនាំក្រុមការងារជួសជុលផ្លូវតាមបណ្តោយតិរះវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ សង្កាត់លេខ 3 ក្រុងព្រះសីហនុ


នាព្រឹកថ្ងៃសុក្រ​ ១​ រោច​ ខែ​ ស្រាពណ៍​ឆ្នាំ​ កុរ​ ឯកស័ក​ ពុទ្ធសករាជ​ ២៥៦៣ ត្រូវនឹង​ថ្ងៃទី​ ១៦ ខែ​ សីហា​ ឆ្នាំ​ ២០១៩​ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លូ​ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមការងារបច្ចេកទេសកំពង់ផែបានដឹកនាំក្រុមការងារជួសជុលផ្លូវតាមបណ្តោយតិរះវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ សង្កាត់លេខ 3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។