លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគល់ផ្ទះទេវតាជាអំណោយដ៏ថ្លៃថ្លារបស់ មហាឧបាសិកា ប៊ុន ស៊ាងលី និងអំណោយផ្ទាល់ខ្លួនជូនដល់ទុរគតជន ២គ្រួសារ នៅស្វាយរៀង


លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគល់ផ្ទះទេវតា ចំនួន ០២ខ្នង ជូនដល់ ទុរគត ជន ចាស់ជរា គ្មាន ទីពឹង នៅលើទឹកដីខេត្តស្វាយរៀង នៅ ព្រឹក ថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០១៩។

ក្នុង ឱកាស នោះផងដែរមានលោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល លោកទាំងពីរជារឿយៗតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់នៅទីកន្លែង។

ផ្ទះទេវតា ០២ខ្នងនោះរួមមាន៖ ទី១ ផ្ទះលេខ ២៧១ ជាអំណោយដ៏ថ្លៃថ្លាររបស់ មហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវបានប្រគល់ ជូន លោកយាយ សំ ស៉ាំ អាយុ ៧៩ឆ្នាំ រស់នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ។

ទី២ ផ្ទះលេខ ២៧០ ជាអំណោយរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានប្រគល់ជូន លោកយាយ ស្រី សារ៉ីន អាយុ ៦៦ឆ្នាំ រស់នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ។

ក្រៅពីប្រគល់ផ្ទះជូនហើយនោះ លោកជំទាវ ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគចំនួន ជូនដល់ផ្ទះទាំងពីរ រួមមាន ៖ អង្ករ ១០០គីឡូក្រាម ចានជ័រធំ ១ ឆ្នាំងបាយ ១ ឆ្នាំងសម្លរ ១ ខ្ទះ ១ ចានបាយ ១ឡូ ចានសម្ល ១ឡូ កាំបិត ២ ជ្រុញ ១ ស្លាបព្រា ២ឡូ វែកបាយ ១ វែកសម្លរ ១ វែកឆា ១ កំសៀវទឹក ១ វិទ្យុ ១ ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប ប៊ីចេង ២ថង់ អំបិល ៤ថង់ ស្លាបព្រា ត្រីខ ១០កំប៉ុង ខ្ទឹម ស ១គីឡូក្រាម មី ១កេស ទឹក្រូច ១កេស ទឹកសុទ្ធ ១កេស មីសួរ ១គីឡូក្រាម សាប៊ូ ១ថង់ មុង ១ ភួយ ១ ក្រម៉ា ១ សារ៉ុង ២ កន្ទេល ១ ខ្នើយ ១ ប្រេងឆា ១ដប និងថវិកា ៥០ម៉ឺនរៀល ៕