អភិបាលខេត្តកំពង់ចាម អមណាជាមួយនិងប្រតិភូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះចែកពូជស្រូវដល់ប្រជាពលរដ្ឋចំនួន ៥៧៣ គ្រួសារ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមណាជាមួយនិងប្រតិភូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះចែកពូជស្រូវដល់ប្រជាពលរដ្ឋចំនួន ៥៧៣ គ្រួសារដែលស្ថិតនៅឃុំស្រម៉ស្រុកជើងព្រៃខេត្តកំពង់ចាម ។សូមគូសបញ្ជាក់ផងដែរថា នៅឃុំស្រម៉ ស្រុកជើងព្រៃបច្ចុប្បន្ននេះផ្ទៃដីស្រូវដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតមានចំនួន ៣៥៨ ហិតា។ ដែលមានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្ត ក៏ដូចជាក្រសួងកសិកកម្ម រុក្ខាប្រមាញ់និងនេសាទ នាព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ នេះឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចែកពូជស្រូវចំនួន ២៩៦៥០ ឡូក្រាម ជូនទៅដល់បងប្អូនប្រជាពលរដ្ឋកសិករចំនួន ៥៧៣ គ្រួសារសម្រាប់ទុកជាពូជបង្កបង្កើនផល។