អភិបាលខេត្តព្រះសីហនុចុះពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើក្រុងព្រះសីហនុ


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំសមត្ថកិច្ចនគរបាល និងអាវុធហត្ថ ចុះពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើ ក្រុងព្រះសីហនុ នារសៀលថ្ងៃចន្ទទី១៩ ខែសីហា ឆ្នាំ២០១៩ ។

ការចុះមកពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើនេះ តបតាមបណ្ដឹងរបស់អាជីវករមានករណីចោរគាស់តូបចំនួន ០៣ ក្នុងនោះមានតូបលេខ ១១-១២ និងតូបលេខ ១៤ កាលពីវេលាម៉ោងប្រហែលជាង ៨យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យបងប្អូនអាជីវករ បន្តសកម្មភាពលក់ដូរបន្តទៀត ទុកភារកិច្ចនេះឱ្យមន្ត្រីសមត្តកិច្ចជំនាញចុះធ្វើការស្រាវជ្រាវរកជនដៃដល់យក មកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីធានាការពារសុវត្ថិភាពដល់អាជីវករ មានទំនុកចិត្តក្នុងការទុកដាក់សម្ភាររបស់ខ្លួន ជាពិសេសសន្តិសុខផ្សារ ត្រូវតែរឹតបន្តឹងអំពីសន្តិសុខ សុវត្ថិភាពកាន់តែទ្វេដងបន្ថែមទៀត ៕