ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនម៉ាស៊ីនបូមទឹក និងអុិចស្កាវ៉ាទ័រ ជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវដែលកំពុងខ្វះទឹកចំនួន ១៦០ហិកតា


នៅថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនម៉ាស៊ីនបូមទឹកធុនមធ្យមកម្លាំង ៦៥សេស ចំនួន ០២គ្រឿង និងអុិចស្កាវ៉ាទ័រចំនួន ០១គ្រឿង ដើម្បីជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវដែលកំពុងខ្វះទឹកចំនួន ១៦០ហិកតា ស្ថិតនៅភូមិក ភូមិគោកវត្ត ភូមិព្រៃធំ ភូមិឈក ភូមិស្រម៉ និងភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។