លោកជំទាវ វ៉ាន់ ចាន់ថូ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលការងារបង្កបង្កើនផល និងពិនិត្យមើលប្រព័ន្ធទំនប់ការពារទឹកប្រៃប៉ុលឌែរ


ថៃ្ងចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារទទួលបន្ទុកមុខព្រួញខេត្តព្រះសីហនុ ចុះត្រួតពិនិត្យមើលការងារបង្កបង្កើនផល និងពិនិត្យមើលប្រព័ន្ធទំនប់ការពារទឹកប្រៃប៉ុលឌែរ១-២-៣-៤ ក្នុងឃុំវាលរេញ និងប៉ុលឌែរ៥ ក្នុងឃុំជើងគោក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកន្លងទៅជួបជំនន់ទឹកភ្លៀងរយ:ពេលខ្លី។
ជាលទ្ធផលឃើញថាចំពោះការងារបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ មិនមានការខូតខាតទេ ប្រែជាល្អថែម ព្រោះលិចទឹកក្នុងរយ:ពេលខ្លី ចំណែកប្រព័ន្ធទំនប់ការពារទឹកប្រៃប៉ុលឌែរ ក៏មិនមានច្រោះដាច់ខូចដែរ ។