ថៃ្ងអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី២០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ប្រធានក្រុមទី៩ ទទួលបន្ទុកមុខព្រួញខេត្តប៉ៃលិន និងលោក ប៊ុល ដែលលី អគ្គនាយករងកិច្ចការបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សា និងពិនិត្យទីតាំង ដែលមន្ទីរកំពុងរៀបចំដាក់ម៉ាស៊ីនបូមទឹក សង្រ្គោះស្រូវដែលកំពុងខ្វះខាតទឹកជាង ៧៥០ហិកតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ទោះបីជាទីតាំងអន្តរាគមន៍បូមទឹកជួបឧបសគ្គលំបាកក៏ដោយ មន្ទីរបាននិងកំពុងដោះស្រាយនូវបញ្ហាទាំងនោះដើម្បីឱ្យការងារអន្តរាគមន៍បូមទឹកនេះ ទទួលបានជោគជ័យ ។
ឯកឧត្តម រុន តូ បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សា និងពិនិត្យទីតាំង ដែលមន្ទីរកំពុងរៀបចំដាក់ម៉ាស៊ីនបូមទឹក សង្រ្គោះស្រូវដែលកំពុងខ្វះខាតទឹកជាង ៧៥០ហិកតា
