បើកការដ្ឋានស្ថាបនាផ្លូវបេតុង និងប្រព័ន្ធលូព្រមទាំងរៀបចំពិធីពិសារនំបញ្ចុកសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ជើងឯក


ព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោក លោកស្រីអភិបាលរង មន្ត្រីរាជការ សាលាខណ្ឌ សង្កាត់ ភូមិ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ០១ខ្សែ និងដាក់ប្រព័ន្ធលូរំដោះទឹក ០១ខ្សែ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។

ផ្លូវបេតុង និងប្រព័ន្ធលូ ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងឱកាសនេះរួមមាន៖

១. ផ្លូវបេតុង ០១ខ្សែ ប្រវែង ៣៨០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ស្ថិតក្នុងភូមិជើងឯក។

២. ប្រព័ន្ធលូរំដោះទឹក ០១ខ្សែ ប្រវែង ៧៦១ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិរលួស។

បន្ទាប់ពីបញ្ចប់ពិធីបើកការដ្ឋានរួចមកលោកអភិបាលខណ្ឌ ក៏បានរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ជើងឯក ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធិស្នាលយ៉ាងក្រៃលែង។