រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩
លោកស្រី ហេង សុវុត្ថា អភិបាលរងខណ្ឌ និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ បាននាំយកអំណោយសង្គ្រោះបឋមរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈផ្ទះបាយ និងថវិកាមួយចំនួន ជូនដល់កុមារលក់បន្លែតាមកង់ ដែលមានជីវភាពគ្រួសារក្រខ្សត់ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។