អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ វាយតម្លៃប្រគល់-ទទួល និងបញ្ចប់សុពលភាព ការងារក្នុងខេត្តតាកែវ-ខេត្តកំពត


ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩​ ឯកឧត្ដម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ-ខេត្តកំពត បានចុះពិនិត្យ វាយតម្លៃប្រគល់-ទទួល និងបញ្ចប់សុពលភាព ការងារ (ជំពូក២១)
១-ស្តារប្រឡាយមេកោះក្អែក និងសាងសង់សំណង់សិល្បការ ស្ថិតនៅក្នុងឃុំគុស និងឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (ជំហានទី៣) សម្រេចបាន១០០ភាគរយ ។
២-ស្តារប្រឡាយដើមកកោះ និងសាងសង់សំណង់សិល្បការ នៅឃុំត្នោត និងឃុំពារាម ស្រុកបាទី ខេត្តតាកែវ (ជំហានទី៣) សម្រេច១០០ភាគរយ ។
៣-ជីកប្រឡាយស្រោចស្រពរងទី៣ ស្ទឹងកែវ និងសាងសង់សំណង់ សិល្បការ ឃុំកណ្តោល និងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។
ក្រោយពីបានពិភាក្សាយ៉ាងល្អិតល្អន់រួចមក អង្គប្រជុំបានឯកភាពធ្វើការវាយតម្លៃលទ្ធផល ប្រឡាយមេកោះក្អែក និងប្រឡាយមេដើមកកោះ និងប្រឡាយរងទី៣ ស្ទឹងកែវ ដែលបានសាងសង់ហើយនេះ មានគុណភាពល្អ ដែលអាចទទួលយកបាន ។