ប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង


រដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតី ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ លោក លោកស្រី អភិបាល អភិបាលរង នៃគណ:អភិបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។
កិច្ចប្រជុំ មានរបៀបវារ:ចំនួន១៦ ដើម្បីដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត។ ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាចំនួន០១រូប គឺ ឯកឧត្តម កែវ សេដ្ឋា បេក្ខជនក្រុមប្រឹក្សាខេត្តបម្រុងទី១ ត្រូវបានប្រកាស ជាសមាជិកក្រុមប្រឹក្សាខេត្តកោះកុង ជំនួស ឯកឧត្តម សួន សីហា សមាជិកក្រុមប្រឹក្សាខេត្ត ដោយទទួលមរណ:ភាព។