កិច្ចប្រជុំសាមញ្ញ លើកទី៣​ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣


ព្រឹកថ្ងៃព្រហស្បតិ៍​ ទី៨រោច ខែស្រាពណ៍​ ឆ្នាំកុរ​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០១៩ លោក​ ប៉ឹល​ កុសល​ អភិបាលរងខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំគណ:អភិបាលខេត្ត ចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣​ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងកិច្ចប្រជុំនាពេលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ នាយក នាយករងទីចាត់ការ ប្រធាន​ អនុប្រធាន​អង្គភាពចំណុះសាលាខេត្ត សរុប៧៥នាក់។

កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យ និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី០៣​ របស់ក្រុមប្រឹក្សាខេត្ត
២.ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០២​ របស់ក្រុមប្រឹក្សាខេត្ត
៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា​ ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
៤.ពិនិត្យ និងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការ
៥.ពិនិត្យនិងអនុម័ត លើការបែងចែកតួនាទី​ ភារកិច្ច​ និងរបៀបរបបធ្វេីការងាររបស់គណ:អភិបាលខេត្ត
៦.ពិនិត្យនិងអនុម័ត លេីការកែសម្រួលឡេីងវិញ​ នូវសមាសភាព​ នៃសេចក្តីសម្រេច​ ស្តីពីគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស។
៧.ពិនិត្យនិងអនុម័ត លេីការកែសម្រួលឡេីងវិញនូវសមាសភាព​ នៃសេចក្តីសម្រេចស្តីពីគណៈកម្មាធិការលទ្ធកម្ម។
៨.ពិនិត្យនិងអនុម័ត លេីការកែសម្រួលឡេីងវិញ​ នូវសមាសភាព​ នៃសេចក្តីសម្រេច​ ស្តីពីគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ។
៩.ពិនិត្យនិងអនុម័ត លេីការកែសម្រួលឡេីងវិញនូវសមាសភាព​ នៃសេចក្តីសម្រេច​ ស្តីពី​ក្រុម​ការងារកសាងផែនការ​ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត។
១០. ពិនិត្យនិងអនុម័ត លេីការកែសម្រួលឡេីងវិញ​ នូវសមាសភាព​ នៃសេចក្តីសម្រេច​ ស្តីពីគណៈកម្មាធិការរៀបចំគម្រោងខេត្ត។
១១. ពិនិត្យនិងអនុម័ត លេីការកែសម្រួលឡេីងវិញ​ នូវសមាសភាព​ នៃសេចក្តីសម្រេច​ ស្តីពីគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស។
១២. ពិនិត្យនិងអនុម័ត លេីការកែសម្រួលឡេីងវិញ​ នូវសមាសភាព​ នៃសេចក្តីសម្រេច​ ស្តីពីគណៈកម្មាធិការបោះឆ្នោតជ្រេីសរេីសប្រធាន​ អនុប្រធានការិយាល័យប្រជាពលរដ្ឋ។
១៣. ពិនិត្យនិងអនុម័ត លេីសចក្តីណែនាំ​ ស្តីពី​ការរៀបចំកម្មវិធីវិនិយោគខេត្ត។
១៤.ពិនិត្យនិងអនុម័ត លេីសំណេីសុំកែសម្រួលគម្រោងខេត្ត​ ឆ្នាំ២០១៩​ ផ្លូវពីស្តុបភូមិតាអេងដល់កីឡាលេីទឹក​ ពីផ្លូវកៅស៊ូ​ AC មកជាផ្លូវបេតុងវិញ។
១៥.បញ្ហាផ្សេងៗ។