កងវិស្វកម្មពហុជំនាញកម្ពុជាលេខ ៦៩៣ បានទទួលស្វាគមន៍ក្រុមមន្រ្តីជំនាញផ្នែកបរិស្ថានមកពីការិយាល័យគាំទ្រដល់បេសកកម្ម UNIFIL (MSC)


កងវិស្វកម្មពហុជំនាញកម្ពុជាលេខ ៦៩៣ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណៈរដ្ឋលីបង់ បានទទួលស្វាគមន៍ក្រុមមន្រ្តីជំនាញផ្នែកបរិស្ថានមកពីការិយាល័យគាំទ្រដល់បេសកកម្ម UNIFIL (MSC) ចុះមកត្រួតពិនិត្យ និងវាយតម្លៃលើផ្នែកបរិស្ថាន និងការរស់នៅរបស់កងទ័ពមួកខៀវកម្ពុជានៅក្នុងបន្ទាយ UNP 7-3 ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យរួចមក ជាលទ្ធផលបានល្អប្រសើរ និងមានការវាយតម្លៃខ្ពស់ផងដែរ ។