អបអរសាទរសិស្សានុសិស្សតំណាងព្រះរាជាណាចក្រកម្ពុជាចំនួន០២ក្រុមទទួលបានពានរង្វាន់ពីកម្មវិធីប្រកួតប្រជែងអន្តរជាតិផ្នែកបច្ចេកវិទ្យា e-ICON លើកទី៩ នៅ​សាធារណរដ្ឋកូរ៉េ


ទីក្រុងប៊ូសានសាធារណរដ្ឋកូរ៉េ៖ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយដ្ឋានបច្ចេកវិទ្យាព័ត៌មាន បាន​បញ្ជូន​គ្រូ​ដឹកនាំ​០១រូប និង​សិស្ស​ចំនួន​០៤រូប ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ស្ដីពី 9th e-Learning International Contest of Outstanding New Ages (e-ICON) ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

ក្នុងអំឡុងនៃកម្មវិធីនេះ សិស្សកម្ពុជា ត្រូវបានបែងចែកជាពីរក្រុមផ្សេងៗគ្នា ដោយ​ក្រុម​នីមួយៗ មាន​ការ​ចូលរួម​ពី​សមាជិក​ដែល​សិស្ស​មក​ពី​បណ្ដាប្រទេសផ្សេងៗគ្នា សហការធ្វើការរួមគ្នា ក្នុងការអភិវឌ្ឍកម្មវិធីទូរស័ព្ទ នៅក្នុងយុគសម័យសកលភាវូបនីយកម្ម និង​ឌីជីថលចូលរួមចំណែក​សម្រេចឲ្យបានការអភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព។

ជាលទ្ធផលក្រុមដែលបានសិស្សកម្ពុជាទាំង០២ក្រុម ទទួលបានជ័យលាភីលេខ២ និង​ពានរង្វាន់ Navigator Award ៖

១.យុវសិស្ស អ៊ឹង អៀវហ៊ាង សិស្ស វិទ្យាល័យព្រះស៊ីសុវត្ថិ (សាលារៀនជំនាន់ថ្មី)
២.យុវសិស្ស សេក សុខម៉ារ៉ាលីន សិស្ស វិទ្យាល័យព្រះយុគន្ធរ (កម្មវិធី E2STEM Education)
៣.យុវសិស្ស យ៉ាំ លួយសួង សិស្ស វិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង
៤.យុវសិស្ស អ៊ុំ មរកតបុប្ផា សិស្ស សាលារៀន Liger