ឯកឧត្តម ជា ចាន់តូ បានអនុញ្ញាតឱ្យអតីតអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុសម្រាប់កិច្ចការអន្តរជាតិនៃក្រសួងហិរញ្ញវត្ថុជប៉ុន ដែលមកបំពេញបេសកកម្មនៅកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ


នារសៀលថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Tatsuo YAMAZAKI អតីតអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុសម្រាប់កិច្ចការអន្តរជាតិនៃក្រសួងហិរញ្ញវត្ថុជប៉ុន ដែលមកបំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០១៩ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា។ គោលបំណងនៃកិច្ចជំនួបនេះគឺដើម្បីស្វែងយល់អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពនៃវិស័យធនាគារនៅកម្ពុជា។