ឯកឧត្តម ងួន ញ៉ិល អញ្ជើញជាអធិបតី វេទិកាសភាស្តីពី តួនាទីសភាដើម្បីសម្រេចបានគោលដៅ នៃការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព


ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានស្តីទី នៃរដ្ឋសភា អញ្ជើញជាអធិបតី វេទិកាសភា ស្តីពី “តួនាទីសភា ដើម្បីសម្រេចបានគោលដៅ នៃការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង ក្នុងក្របខ័ណ្ឌ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព” ដែលរៀបចំដោយគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា សហការជាមួយអង្គការ សុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ។