វេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តកំពង់ឆ្នាំងនិងអង្គការសង្គមស៊ីវិល


កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីភាពក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តកំពង់ឆ្នាំង និង អង្គការសង្គមស៊ីវិល នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកតំណាងអង្គការសរុបចំនួន១៥២នាក់ផងដែរ។

គោលបំណងសំខាន់ដើម្បីពិនិត្យវឌ្ឍនភាពនៃភាពជាដៃគូរវាងរដ្ឋបាលខេត្តនិងអង្គការសង្គមស៊ីវិលដែលបាននិងកំពុងប្រតិបត្តិការការងារក្នុងខេត្តកំពង់ឆ្នាំង៕