ឯកឧត្តម នូ សាខន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំការងារស្តីពីការរៀបចំសមាសភាពក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុង ស្រុកទូទាំងខេត្តកណ្តាល


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៦ ខែសីហា នេះ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈចាត់តាំងគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំការងារស្តីពីការរៀបចំសមាសភាពក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុង ស្រុកទូទាំងខេត្ត (នៅសាលប្រជុំមន្ទីរបក្សខេត្ត) ។ សមាសភាពអញ្ជើញចូលរួមមាន ៖ ប្រធាន-អនុប្រធានប្រចាំការគណបក្សក្រុង ស្រុក ,ប្រធានមន្ទីរគណបក្សខេត្ត ,អនុប្រធានគណៈចាត់តាំងគណបក្សខេត្ត សរុបវត្តមាន ២៥ នាក់ ។