អភិបាលខេត្តប៉ៃលិន ស្នើដល់សមភាគីសម្ព័ន្ធមេតីភាព ក្រុងLenfin ខេត្តShanxi ប្រទេសចិន សិក្សាពីលទ្ធភាពវិនិយោគលើសក្តានុពលរបស់ខេត្តប៉ៃលិន


ប៉ៃលិន ៖ មានប្រសាសន៍ក្នុងឱកាស សម្តែងការគួរសម និងពិភាគ្សាការងារជាមួយប្រតិភូក្រុង Lenfin ខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងដំណើរបេសកកម្មផ្លូវការនៅខេត្តប៉ៃលិន ដែលដឹកនាំដោយ លោក Zhao Hua អគ្គលេខាធិការរងរដ្ឋបាលប្រជាជនក្រុង Lenfin នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើរដល់សមភាគីសម្ព័ន្ធមេត្រីភាព ធ្វើការសិក្សា ពីលទ្ធភាព វិនិយោគលើសក្តានុពលរបស់ខេត្តប៉ៃលិន ជាពិសេស វិស័យកសិកម្ម និងទេសចរណ៍។

ឯកឧត្តមអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងដំណើរបេសកកម្មផ្លូវការនៅខេត្តប៉ៃលិន របស់ប្រតិភូក្រុង Lenfin ខេត្ត Shanxi នៃសាធារណៈរដ្ឋប្រជាមានិតចិន នាពេលនេះ គឺជា ការបោះ ជំ ហ៊ាន ទៅមុខ បន្ទាប់ពីរដ្ឋបាល ក្រុងប៉ៃលិន បាន ចងសម្ព័ន្ធភាព លើ កិច្ចសហប្រតិបត្តិការ ជាមួយ ទីក្រុង ដ៏ ធំ របស់ មិត្ត ចិន ក្នុង គោលបំណង ដើម្បី ពង្រឹង និង ពង្រីក ចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍ ទីក្រុង ឲ្យ កាន់តែ វិវឌ្ឍន៍ រីកចម្រើន ស្របតាម គោលនយោបាយ នៃកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ ដែល ដាក់ ចេញ ដោយ ប្រមុខ នៃ រាជរដ្ឋាភិបាល កម្ពុជា ស ម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង លោក ប្រធានាធិបតី ចិន ស៊ី ជិន ពីង ។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្តើមចេញ ពី ទំនាក់ទំនង ការទូត ដ៏ យូរលង់ និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាង ប្រទេស ទាំង ២ កាន់តែ មាន ភាព ស៊ីជម្រៅ ស្អិតល្មួត លើ គ្រប់ វិស័យ ចាប់តាំងពី កិច្ចសហប្រតិបត្តិការ ទ្វេភាគី រហូត ជា ដៃគូ យុទ្ធសាស្ត្រ គ្រប់ ជ្រុងជ្រោយ ក្នុង ឆ្នាំ ២០១០ ជាពិសេស បន្ទាប់ ពី ជំនួប ថ្នាក់ដឹកនាំ កំពូល រវាងសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង ឯកឧត្តម ស៊ី ជិន ពីង ប្រធានាធិបតី នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ។

ជាការឆ្លើយតប លោក Zhao Hua អគ្គលេខាធិការរងរដ្ឋបាលប្រជាជនក្រុង Lenfin បានសន្យាថា៖ នឹងខិតខំពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង ដើម្បីផ្តល់ ឱកាស ឱ្យក្រុមហ៊ុនចិន មកធ្វើការវិនិយោគនៅក្នុងខេត្តប៉ៃលិនឱ្យបានច្រើន ហើយថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រដែលប្រតិភូក្រុង Lenfin បានមកទស្សនកិច្ចនៅខេត្តប៉ៃលិន។

ក្នុងឱកាសនោះផងដែរ លោកអគ្គលេខារង ក៍បានថ្លែងអំណរគុណដល់ព្រះរាជាណាចក្រកម្ពុជា ក៍ដូចជាខេត្តប៉ៃលិនផ្ទាល់ ដែលបានបង្ហាញជំហ៊យ៉ាងម៉ឺងម៉ាត់ ក្នុងការគាំទ្រគោលនយោបាយចិនតែ១ និងចូលរួមយ៉ាងសកម្មសម្រាប់ផែនការផ្លូវ១ ខ្សែរក្រវ៉ាត់១ របស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិន ហើយបានចាត់ទុក មិត្តភាព កម្ពុជា . ចិន គឺ ជា មិត្ត ដ៏ ល្អ ជា ដៃគូ រួមសុខទុក្ខ ជាមួយគ្នា ជួយ គ្នា ទៅវិញទៅមក អស់ រយៈពេលជាង ៦០ ឆ្នាំ មកហើយ ។

សូមបញ្ជាក់ថា៖ កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុងប៉ៃលិន និងក្រុង Lenfin បានចុះកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា មានដូចជា ៖

១-ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញឱ្យមានការរីកចម្រើនរួមគ្នា។

២-សម្របសម្រួលឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរបស់តំណាងរបស់ខ្លួនទៅវិញទៅមក។

៣-ភាគីទាំង២រក្សាទំនាក់ទំនងជាប្រចាំ ដើម្បីនិរន្តរភាពនៃការសងម្ព័ន្ធមេត្រី និងជំរុញឱ្យមានកិច្ចពិភាគ្សារវាងថ្នាក់ដឹកនាំរដ្ឋបាល និងមន្ទីរវិស័យពាក់ព័ន្ធ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរជាទ្វេរភាគី ក្នុងករណីដែលភាគីទាំង២ មានចំណាប់អារម្មណ៍ ដោយគោរពតាមច្បាប់នៃប្រទេសទាំង២។

៤-ភាគីទាំង២ បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋាន សមភាព និងផលប្រយោជន៍របស់ភាគីទាំង២។