ឯកឧត្តម ចាន់ យុត្ថា បានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅខេត្តឧត្តរមានជ័យ


នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមមុខព្រួញចុះជួយខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ បានចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ជូនថាផ្ទៃដីដំណាំស្រូវប្រមាណ ៨៩៥ហិកតា ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ នាពេលកន្លងមកប្រឈមការខ្វះទឹក ហើយអាចឈានដល់ការខូចខាត តែបច្ចុប្បន្នមានភ្លៀងធ្លាក់ចំប្រមាណ ៧០មីលីម៉ែត្រ ទោះបីមិនទាន់មានទឹកដក់ក្នុងស្រែគ្រប់គ្រាន់នៅឡើយតែដំណាំស្រូវទាំងនេះបានឆ្លងផុតពីបញ្ហាប្រឈមហើយ ជាទូទៅសម្រាប់ខេត្តឧត្តរមានជ័យ ដំណាំស្រូវមិនមានបញ្ហាប្រឈមទៀតឡើយ។