ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយលោក Tang Jun អគ្គនាយកទទួលបន្ទុក ផ្នែកកិច្ចការក្រៅប្រទេសរបស់ក្រុមហ៊ុន Shanghai Construction Group


នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Tang Jun អគ្គនាយកទទួលបន្ទុក ផ្នែកកិច្ចការក្រៅប្រទេសរបស់ក្រុមហ៊ុន Shanghai Construction Group។
ក្នុងនាមក្រុមហ៊ុន Shanghai Construction Group លោក Tang បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ របស់ខ្លួនដល់ក្រុមហ៊ុន ដែលអាចមានសមត្ថភាពបំពេញការងារលើគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកម្ពុជា។
លោក Tang បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីសកម្មភាពថ្មីៗ របស់ក្រុមហ៊ុន និងបានសម្តែងនូវការប្តេជ្ញាចិត្តថ្មី ក្នុងការបន្តធ្វើឱ្យប្រសើរឡើង ដល់ការសាងសង់ផ្លូវថ្នល់នៅកម្ពុជាក្រោមការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានទទួលស្គាល់នូវការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យប្រសើរឡើង ដល់គុណភាពផ្លូវថ្នល់ និងបានស្នើឱ្យក្រុមហ៊ុននេះ បន្តសហការ និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង លើគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗរបស់ប្រទេស។