អបអរសាទរក្បួនដង្ហែរពានរង្វាន់លេខ១ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបាកាន លេខ៧ មន្ទីរពេទ្យបង្អែកខេត្តពោធិសាត់


អបអរសាទរក្បួនដង្ហែរពានរង្វាន់លេខ១ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបាកាន លេខ៧ មន្ទីរពេទ្យបង្អែកខេត្តពោធិសាត់ ក្នុងការបម្រើសេវាប្រជាពលរដ្ឋបានល្អប្រសើរ។
ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់ បានអញ្ជើញជាកិត្តិយសដឹកនាំក្បួនដង្ហែរពានរង្វាន់ដោយផ្ទាល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបាកាន

ក្នុងនោះផងដែរឯឧ បានមានប្រសាសន៍ថា៖ជ័យលាភីនេះមិនមែនបានមកដោយចៃដន្យនោះទេ តែគឺបានមកពីការខិតខំប្រឹងប្រែងធ្វើការងារបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ មានស្មារតី អាណិតស្រលាញ់ យកចិត្តទុកដាក់ចំពោះប្រជាជន

នេះជាសម័យមួយដ៏មហាអស្ចារ្យដែលមិនធ្លាប់មាន ក្រោមការដឹងនាំរបស់សម្ដេចគឺមានការអភិវឌ្ឍរុងរឿងប្រកបដោយស្នាមញញឹម

នេះហើយជាតម្លៃនៃសន្តិភាព ហើយសន្តិភាពមិនមែនបានមកដោយការធ្វើសង្រ្គាមទេគឺបានមកដោយស្មារតី តស៊ូ លះបង់ របស់សម្ដេច ដោយយកជីវិតជាដើមទុន

សូមអោយប្រជាជនទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាពអោយបានគង់វង្ស ឯកឧត្តម ក៏បានធ្វើការកោតសរសើរចំពោះមន្ទីរសុខាភិបាល សម្រាប់ការខិតខំប្រឹងប្រែងលះបង់អស់ពីកាយចិត្ត ប្ដូរយកកិត្តិយសមហាប្រសើរជូនខេត្តពោធិសាត់ និងសូមអោយមន្ទីរអង្គភាពនានាសូមបន្តបម្រើសេវាអោយបានល្អប្រសើរបង្កើនទំនុកចិត្តដល់ប្រជាជនអោយមានប្រសិទ្ធភាពខ្ពស់។