ឯកឧត្តម ឈា ប៊ុនរិទ្ធ បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួងធនធានទឹក​ និងឧតុនិយម​ អមដំណេីរដោយមន្ទីរធនធានទឹ​ក​ និងឧតុនិយមរាជធានីភ្នំពេញ​ និងខេត្តកណ្តាល​ ចុះពិនិត្យការងារសាងសង់ស្ពានបេតុងកាត់ស្ទឹងព្រែកត្នោត


នៅរសៀលថ្ងៃអង្គារ​ ១២រោច ខែស្រាពណ៍​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០១៩ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួងធនធានទឹក​ និងឧតុនិយម​ អមដំណេីរដោយមន្ទីរធនធានទឹ​ក​ និងឧតុនិយមរាជធានីភ្នំពេញ​ និងខេត្តកណ្តាល​ សហការជាមួយមន្ត្រីបច្ចេកទេសរបស់ក្រុមហ៊ុន ភ្នំពេញ​ អេសអុីហ្សិត​ ភីអិលស៊ី ចុះពិនិត្យជាក់ស្តែងនូវទីតាំង​ និងលក្ខណៈភូមិសាស្រ្ត​ តាមសំណេីសុំរបស់ក្រុមហ៊ុន លេីការងារសាងសង់ស្ពានបេតុងកាត់ស្ទឹងព្រែកត្នោត សម្រាប់ឆ្លងពីតំបន់កំបូល រាជធានីភ្នំពេញ​ ភ្ជាប់ទៅស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។