ឯកឧត្តម ឡេង ប៊ុងតេង អញ្ជើញសំណេះសំណាល និងចែកអំណោយរបស់សមាគមខ្មែរ-ចិន នៅសង្កាត់ជ្រោយចង្វារ


នាព្រឹកថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ឯកឧត្ដម អនុប្រធានក្រុមការងារ លោកស្រីចៅសង្កាត់រង លោកចៅសង្កាត់រងទ តំណាងលោកចៅសង្កាត់ជ្រោយចង្វារ សមាជិកក្រុមប្រឹក្សាសង្កាត់ បុគ្គលិកសង្កាត់ លោក លោកស្រី ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ
បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយរបស់សមាគមខ្មែរ-ចិន សង្កាត់ជ្រោយចង្វារ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦០០គ្រួសារ ក្នុងភូមិទាំង៥ នៅវិហារអ្នកតាចិន ហុក តិច ស្ថិតនៅផ្លូវចំការចិនទី១ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ បន្ទាប់មកឯកឧត្ដមប្រធាន ក៍បានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំងសម្រាប់ត្រៀមដាក់ម៉ូទ័របូមរំដោះទឹកភ្លៀង ដែលទទួលរងការលិចផ្លូវ នៅក្នុងរដូវវស្សានេះ នៅតាមបណ្តោយផ្លូវចំការចិនទី១ ភូមិ២ សង្កាត់ជ្រោយចង្វារ ៕