លោកជំទាវវេជ្ជ អុឹង កន្ថាផាវី បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹមចំនួន២០៧នាក់


លោកជំទាវវេជ្ជ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការ ព្រមទាំងក្រុមការងារសកម្មភាពជនពិការនៃក្រសួងកិច្ចការនារី និងសប្បុរសជន នារសៀលថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹមចំនួន២០៧នាក់ នៅអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ខេត្តកណ្តាល ដើម្បីចូលរួមលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់កុមារពិការខ្សោយសតិបញ្ញានិងអូទីស្សឹម និងមាតាបិតា អាណាព្យាបាល ក្នុងការមើលថែទាំកូនៗរបស់ខ្លួន ។ នៅឱកាសនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភ
– ថវិកាចំនួន ៣លានរៀល សម្រាប់ប្រើប្រាស់ក្នុងអង្គការ។
– ថវិកាចំនួន ១០០០ដុល្លា សម្រាប់រៀបឥដ្ឋការ៉ូឡានៅបរិវេណអង្គការ។
– លោកជំទាវរដ្ឋមន្ត្រីនឹងព្យាយាម ក្នុង១ឆ្នាំ ចុះសួរសុខទុក្ខបាន១ដង និងជួយកៀរគរជំនួយបន្ថែម សម្រាប់ជួយលើម្ហូបអាហារប្រចាំថ្ងៃ។
នៅក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខនេះ ក៏មានការចូលរួមឧបត្ថម្ភពីសប្បុរសជនសម្រាប់រៀបការ៉ូឡាបន្ថែម មានដូចជា៖
– លោកជំទាវឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ ឧបត្ថម្ភថវិកា ១០០០ដុល្លារ។
– លោកជំទាវឧកញ៉ា អេង លីគួង ប្រធានសមាគមសហគ្រិនស្ត្រី ឧបត្ថម្ភថវិកា ១០០០ដុល្លារ។