ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដែលមានរបៀបវារៈដូចខាងក្រោម៖
១. របាយការណ៍ការអនុវត្តគោលនយោបាយ “ភូមិ-សង្កាត់មានសុវត្ថិភាព” ។
២. ការផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩ ។
៣. ការចូលរួមមតិយោបល់ ។
៤. លទ្ធផលបូកសរុប និងផែនការការងារដែលត្រូវអនុវត្តបន្ត ។