អភិបាលខណ្ឌដូនពេញ បានដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារកណ្តាល


ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារកណ្តាល ផ្លូវ១៤៤ ១៤៨ ៥ ១៣ ១៥៤។

សមាសភាពអ្នកចូលរួមមាន: លោកអភិបាលរង នាយក នាយករងរដ្ឋបាលខណ្ឌ អធិការរងខណ្ឌ មេបញ្ជាការរងខណ្ឌ តំណាងក្រុមប្រឹក្សាខណ្ឌ ប្រធានផ្នែកសណ្តាប់ធ្នាប់ខណ្ឌ តំណាងសង្កាត់និងប៉ុស្តិ៍សង្កាត់ផ្សារកណ្តាលទី១ និងគណៈកម្មការផ្សារកណ្តាល។

ជាលទ្ធផល:
១-គណ:កម្មការផ្សារទាំងមូល រួមទាំងប្រធានផ្នែកសណ្តាប់ធ្នាប់ផ្សារកណ្តាល បានធ្វើការប្តេជ្ញាចិត្ត ក្នុងរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារឲ្យបានល្អប្រសើរជាដាច់ខាត។
២-រដ្ឋបាលខណ្ឌទុកឲ្យរយៈពេល១ខែ ក្រោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះរៀបចំរយៈពេល១សប្តាហ៍ ចាប់ពីកិច្ចប្រជុំនេះ ដើម្បីឲ្យគណៈកម្មការផ្សារមានភាពម្ចាស់ការក្នុងការរៀបចំសណ្តាប់ធ្នាប់ផ្សារដោយខ្លួនឯង រក្សាស្ថានភាពសណ្តាប់ធ្នាប់ដែលខណ្ឌបានរៀបចំរួចហើយ។
៣-ការរៀបចំសណ្តាប់ធ្នាប់ជុំវីញផ្សាររួមមានផ្លូវលេខ ១៤៤ ផ្លូវលេខ ១៥៤ ផ្លូវេលេខ៥ ផ្លូវលេខ១៣ ត្រូវឲ្យមានចរាចរណ៍២៤លើ២៤ម៉ោង។ ចំពោះផ្លូវលេខ១៤៨ ត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យចរាចរណ៍ឲ្យបាន១២/២៤ម៉ោង ដោយអនុញ្ញាតឲ្យលក់ពេលព្រឹកបើកចរាចរណ៍១០០%នៅពេលថ្ងៃ។ ត្រូវរៀបចំលើកផែនការរើអ្នកលក់ដូរនៅផ្លូវ១៤៨ ចេញទៅ១៤៤ ដើម្បីយកផ្លូវនេះ ធ្វើការជួសជុលផ្លូវចាក់បេតុងអនុវត្តដោយថវិកាខណ្ឌ។